Full lyrics
Distance Of Love
ស្នេហាមួយបានចាប់ផ្តើមពីផ្ញើរសារ
ពីមនុស្សដទៃរស់នៅផ្សងគ្នាហើយមិនដែលជួបមុខគ្នា
នៅឆ្ងាយគ្នាឆ្លងវេហាកាត់សមុទ្រសារ
បេះដូងរបស់បងមិនដែលគិតថាយើងអាចបានស្រលាញ់គ្នា
តែថ្ងៃមួយក៏បានមកដល់
ដែលយើងរង់ចាំបានជួបមុខគ្នា
គឺនៅរដូវស្លឹកឈើជ្រុះ
យើងបានជួបគ្នា
យើងបានសាងអនុស្សាវរីយ៍ជាច្រើន
បងសន្យាថានឹងរៀបការជាមួយនិងអូន
ចំងាយស្នេហា
ទោះបីយើងនៅឆ្ងាយគ្នាប៉ុនណា
ក៏ធ្វើអោយយើងនឹកគ្នា
ចង់ជួបមុខគ្នាជារៀងរាល់ថ្ងៃ
ពីមនុស្សមិនធ្លាប់ខ្វល់រឿងស្នេហា
ក៏ចាប់មានចិត្តនឹកអូន
បងមិនធ្លាប់គិតថា
បងនិងបានជួបអូនតាមរបៀបនេះទេ
ព្រោះយើងរស់ក្នុងពិ� - ពខុសគ្នា
ទាំងដែលពួកយើងមិនធ្លាប់ឃើញមុខគ្នាសូម្បីម្ដង
តែថ្ងៃមួយក៏បានមកដល់
ដែលយើងរង់ចាំបានជួបមុខគ្នា
គឺនៅរដូវស្លឹកឈើជ្រុះ
យើងបានជួបគ្នា
យើងបានសាងអនុស្សាវរីយ៍ជាច្រើន
បងសន្យាថានឹងរៀបការជាមួយនិងអូន
ចំងាយស្នេហា
ទោះបីយើងនៅឆ្ងាយគ្នាប៉ុនណា
ក៏ធ្វើអោយយើងនឹកគ្នា
ចង់ជួបមុខគ្នាជារៀងរាល់ថ្ងៃ
ពីមនុស្សមិនធ្លាប់ខ្វល់រឿងស្នេហា
ក៏ចាប់មានចិត្តនឹកអូន
បងតែងតែរង់ចាំថ្ងៃចង់ជួបមុខអូន
រាល់ថ្ងៃចាំតែសារនិង Miss call
ដែលអូនផ្ញើរមក
ហើយមិនដឹងពេលណា
យើងបានជួបគ្នាទេ
ព្រោះបងនឹកអូនចង់ជួបអូនខ្លាំងណាស់
តែអូនមិននៅក្បែរបង
ចំងាយស្នេហាធ្វើអោយយើងចង់ជួបមុខគ្នា
ធ្វើអោយយើងមានចិត្តអោយគ្នាទាំងមិនដឹងខ្លួន
ជានិស្ស័យមែនទេ
ដែលអោយបងបានស្គាល់អូន
ទីបំផុតបងក៏បានធ្វើតាមសន្យា
ថានឹងរៀបការជាមួយអូន
ហើយយើងក៏បានមករស់នៅជាមួយគ្នា
ហើយបង្កើតគ្រួសារដែលមានសុ� - មង្គល
យើងបានរួមរស់ជាមួយគ្នា
យើងបានឆ្លងកាត់រឿងជាច្រើន
ធ្វើអោយយើងកាន់តែស្រលាញ់គ្នា
ថែរក្សាពេលវេលាដែលយើងបាននៅក្បែរគ្នា
